បរធនបាលកិច្ចអចលនវត្ថុ

បរធនបាលកិច្ចអចលនវត្ថុ

បរធនបាលកិច្ចដីធ្លី ដែលជាបរធនបាលកិច្ចអចលនទ្រព្យ ជារឿយៗត្រូវបានប្រើប្រាស់សម្រាប់ការធ្វើផែនការអចលនទ្រព្យ។ វា​មាន​ន័យ​ថា​ ​ប្រើ​ក្នុងគំរោង​ជីវិត​របស់​អ្នក​សម្រាប់​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​។វាគឺជាបរធនបាលកិច្ចអចលនទ្រព្យ ដែលអាចត្រូវបញ្ចប់ ឬផ្លាស់ប្តូរបានគ្រប់ពេល។បរធនបាលកិច្ចដីធ្លី អាចជា អចលនទ្រព្យ (ឧទាហរណ៍ អគារ ឬផ្ទះ) ឬបណ្ណ័អចលនទ្រព្យ។ ជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ដី ក្នុងគោលបំណងអភិរក្ស ឬអភិវឌ្ឍន៍អចលនទ្រព្យ។បរធនបាលកិច្ចដីធ្លី ​មាន​ភាគីបី​គឺ បរធនបាលទាយក(អ្នកវិនិយោគ) បរធនបាល(ក្រុមហ៊ុនត្រាសធី) និងអត្ថគាហកៈ(​អ្នក​ទទួល​ផល)។ បរធនបាលទាយក(អ្នកវិនិយោគ) គឺជាអ្នកបង្កើតបរធនបាលកិច្ច និងផ្ទេរទ្រព្យសម្បត្តិទៅបរធនបាល(ក្រុមហ៊ុនត្រាសធី) ត្រូវធ្វើការចាត់ចែង គ្រប់គ្រង និង/ឬ រក្សាទុកទ្រព្យសម្បត្តិបរធនបាលកិច្ចសម្រាប់ជាប្រយោជន៍ ជាអតិបរមាដល់អត្ថគាហកៈ។ ​

ករណី​សិក្សា

លោក យ៉ែម ជាជនបរទេស។ គាត់ចង់ទិញដីដែលមានអគារ 5 ជាន់នៅខេត្តព្រះសីហនុ យោងតាមបទប្បញ្ញត្តិរបស់កម្ពុជាមិនអនុញ្ញាតឱ្យជនបរទេសទិញអចលនទ្រព្យដែលភ្ជាប់ជាមួយដីដូចជាដី ផ្ទះល្វែង ឬផ្ទះលក់ទំនិញនោះទេ។

វិនិយោគិនខ្លះអាចដឹង ឬមានបទពិសោធន៍ក្នុងការប្រើប្រាស់រចនាសម្ព័ន្ធ Nominee ឬក្រុមហ៊ុនកាន់កាប់ដីធ្លី (LHC) នៅពេលវិនិយោគអចលនទ្រព្យ។ ទោះបីជាវិធីទាំងពីរនេះដោះស្រាយបញ្ហាការកាន់កាប់កម្មសិទ្ធិសម្រាប់អ្នកវិនិយោគក៏ដោយ ក៏ព័ត៌មានអវិជ្ជមានមួយចំនួនដូចជាការក្លែងបន្លំ ឬថ្លៃលាក់កំបាំងខ្ពស់នៅតែកើតមានឡើង ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកទិញអចលនទ្រព្យ ទំនុកចិត្តក្នុងការវិនិយោគ។

ដូច្នេះ​ការ​វិនិយោគ​ដោយ​សុវត្ថិភាព​លើ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ក្លាយ​ជា​បញ្ហា​សំខាន់​មួយ​សម្រាប់​ជនបរទេសមុនពេលវិនិយោគ។

ដំណោះស្រាយ

ក្នុងករណីនោះ លោក Yeh បានតែងតាំង BIC Trust ដើម្បីមានសិទ្ធិធ្វើប្រតិបត្តិការបរធនបាលកិច្ចដែលទាក់ទងនឹងការចាត់ចែង គ្រប់គ្រង និង/ឬថែរក្សាទុកទ្រព្យសម្បត្តិបរធនបាលកិច្ចរបស់បរធនបាលទាយក ដូចបានព្រមព្រៀងគ្នាស្របតាមលក្ខខណ្ឌចែងក្នុងលិខិតបរធនបាលកិច្ច។

ដោយវិធីនេះ គាត់អាចកាន់កាប់ដីស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ទោះគាត់មានអត្តសញ្ញាណជនជាតិចិនក៏ដោយ និងអាចទទួលបានប្រាក់ចំណូលពីការជួលអចលទ្រព្យរបស់គាត់ទៀត។

លោក Yeh អាចប្រើប្រាស់សេវាគ្រប់គ្រងទ្រព្យសម្បត្តិជំនួសបន្ថែមរបស់ ក្រុមហ៊ុន BIC Trust ដូចជាការប្រមូលថ្លៃឈ្មូលពីអ្នកជួល ការបង់វិក្កយបត្រទឹកភ្លើង និងកិច្ចការផ្សេងទាក់ទងអចលនទ្រព្យរបស់អ្នក។