បរធនបាលកិច្ចបុគ្គល/គ្រូសារ

បរធនបាលកិច្ចបុគ្គល
បរធនបាលកិច្ចបុគ្គលគឺជាប្រភេទបរធនបាលកិច្ច ដែលបង្កើតឡើងដោយបុគ្គល (បរធនបាលទាយក/អ្នកវិនិយោគបុគ្គល) សម្រាប់ផលប្រយោជន៍ខ្លួនគាត់ផ្ទាល់ ឬភាគីទីបីណាមួយ (អត្ថគាហកៈ/អ្នកទទួលផល) ដែលត្រូវបានបង្កើតចាត់តាំងដោយខ្លួនគាត់ ដោយផ្ទេរទ្រព្យសម្បត្តិទៅបរធនបាល(ក្រុមហ៊ុនត្រាសធី) ត្រូវធ្វើការចាត់ចែង គ្រប់គ្រង និង/ឬ រក្សាទុកទ្រព្យសម្បត្តិបរធនបាលកិច្ចតាមរយះលិខិតបរធនបាលកិច្ច។បរធនបាលកិច្ចបុគ្គលគឺខុសគ្នានិងនីតិបុគ្គលដែលមានសិទ្ធិអំណាចក្នុងការទិញ លក់ កាន់កាប់ និងគ្រប់គ្រងអចលនទ្រព្យសម្រាប់ជាប្រយោជន៍ដល់បរធនបាលទាយក។
បរធនបាលកិច្ចគ្រូសារ
បរធនបាលកិច្ចគ្រូសារគឺជាមធ្យោបាយមួយដើម្បីការពារទ្រព្យសម្បត្តិរបស់ បរធនបាលទាយកនិងក្រុមគ្រួសាររបស់គាត់នាពេលអនាគត។ តាមរយះលិខិតបរធនបាលកិច្ចនេះ ទ្រព្យសម្បត្តិដូចជាផ្ទះត្រូវបានថែរក្សា ចាត់ចែងដោយ BIC Trust សម្រាប់រក្សាប្រយោជន៍ដល់អត្ថគាហកៈ(អ្នកទទួលផល) ដែលអាចជា ប្តីប្រពន្ធ និងកូនរបស់អ្នក។
បរធនបាលកិច្ចគ្រូសារអនុញ្ញាតឱ្យអ្នកគ្រប់គ្រង រៀបចំគំរោងទ្រព្យសម្បត្តិរបស់អ្នកជាបណ្តាំមរតកសាស្រ្តឧទាហរណ៍ អ្នកអាចសម្រេចចិត្តថាតើទ្រព្យសម្បត្តិត្រូវបានទុកអោយកូនតូចៗ ឬចៅៗរបស់អ្នកយ៉ាងដូចម្តេច។ជាឧទាហរណ៍ អ្នកអាចសម្រេចចិត្តថាត្រូវទុកទ្រព្យសម្បត្តិឱ្យកូនតូចៗ ឬចៅៗរបស់អ្នកដោយរបៀបណា។ អត្ថប្រយោជន៍ចម្បងគឺថា ទ្រព្យសម្បត្តិនៅក្នុងគ្រួសារតាមរយះលិខិតបរធនបាលកិច្ចនឹងមិនឆ្លងកាត់ដំណើរការច្រើន នៅពេលអ្នកទទូលមរណាភាព ហើយការជៀសវាងចំណាយពេលច្រើន អ្នកទទួលផលអាចទទួលបានទ្រព្យសម្បត្តិតាមការចាត់ចែង បែងចែកតាមការកំណត់ស្រមតាមឆន្ទះបរបាលទាយក។

ករណីសិក្សា

លោក និងលោកស្រី WANG មានអាយុ៤០ឆ្នាំ មានកូន២នាក់។ ពួកគេមានវីឡាចំនួនបី ដែលមួយក្នុងចំណោមនោះ (A) សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងពីរទៀត (B, C) សម្រាប់វិនិយោគ និងបង្កើតចំណូលពីការជួល។ ពួកគេតែងតាំង BIC Trust ជាអ្នកចាត់ចែង ថែរក្សា គ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីធ្វើឱ្យប្រាកដថា ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ទ្រព្យសម្បត្តិរបស់ពួកគេត្រូវបានគ្រប់គ្រងទៅតាមគោលបំណងរបស់ពួកគេ កូនរបស់ពួកគេអាចទទួលមរតកទ្រព្យសម្បត្តិរបស់ពួកគេ។ ពួកគេក៏បានចាត់តាំង BIC Trust ដើម្បីគ្រប់គ្រងប្រាក់ចំណូលពីការជួលពីវីទ្បា (B, C) និងការទូទាត់ឧបករណ៍ប្រើប្រាស់ ការបង់វិក្កយបត្រទឹកភ្លើង និងសេវាពន្ធផ្សេងៗ។ ពួកគេក៏ចែងមរតកសាស្រ្តតាមរយះលិខិតបរធនបាលកិច្ច មានលក្ខខណ្ឌចែងអោយក្រុមហ៊ុន BIC Trust ត្រូវផ្ទេរកម្មសិទ្ធិវីឡា B ទៅកូនដែលរៀបការហើយ ចំណែកកូនរបស់ពួកគេដែលពុំទាន់រៀបការ កូនម្នាក់ទៀតអាចទទួលបានប្រាក់ចំណូលពីការជួលផ្ទះវីឡា C រហូតដល់គាត់រៀបការ។
